Header Ads

ការតុបតែងសក់​អោយ​សម​នឹង​មុខ​របស់​​អ្នក

(សុខភាព)៖ សក់លម្អរមុខរបស់អ្នក ហើយអ្នកត្រូវកាត់វាយ៉ាងណាឱ្យសមនឹងមុខ។ ការកាត់សក់ស្អាតដែលមានការរះ ដើម្បីឱ្យសមនឹងទ្រង់ទ្រាយមុខដូចជា ថ្ពាល់ ភ្នែក ឬបបូរមាត់។ ការរះសក់មិនត្រូវរះខ្ពស់ពេកទេ (លើភ្នែក ឬ ត្រចៀក)។ ប្រវែងសក់អាចប្រើសម្រាប់ជំនួយទម្រង់មុខ។ ប្រវែងសក់ដែលល្អបំផុតគួរតែនៅត្រឹមស្មា។ ប្រវែងសក់នៅក្រោមស្មាគឺសម្រាប់ក្មេងជំទង់។ បើអ្នកចង់ទុកសក់វែងនោះ អ្នកត្រូវប្រយ័ត្នក្នុងការថែរក្សា ដើម្បីកុំឱ្យវាបែក ឬរួញចុង។ ម៉ូដដែលទាន់សម័យ សម្រាប់អ្នកមានសក់វែងគឺរះសក់ (layers) ខាងក្រោយ ពីក្រៅចូលមកក្នុងឱ្យស្មើគ្នានៅត្រង់កណ្តាល។

ទម្រង់មុខមូលពងក្រពើ៖ ទម្រង់មុខនេះគឺជាទម្រង់មុខដែលល្អបំផុត ដែលអាចធ្វើម៉ូដសក់បានស្ទើរតែគ្រប់ម៉ូដ។ ចំណុចសំខាន់គឺត្រូវចៀសវាងម៉ូដសក់ណា ដែលធ្វើឱ្យបាត់បង់ទម្រង់មុខដ៏ល្អរបស់អ្នក។ ជាពិសេសចៀសវាងម៉ូដសក់ ដែលឡើងទៅលើខ្ពស់ ព្រោះវាធ្វើឱ្យមុខរបស់អ្នកកាន់តែវែង។ វិធីសាស្ត្រងាយស្រួលតែល្អបំផុត ក្នុងការតុបតែងមុខមូលពងក្រពើ គឺរះសក់នៅជិតចង្ការ ឬឆ្អឹងត្រង់ថ្ពាល់។

ទម្រង់មុខមូល៖ បើអ្នកមានមុខមូល ឬជ្រុង ហើយចង់ឱ្យមុខមើលទៅរាងមូលពងក្រពើ នោះអ្នកត្រូវធ្វើឱ្យមុខធំ ឬវែង។ Hampton’s hairstlylist Bianka Lefferts ណែនាំថា ការធ្វើឱ្យមុខវែងអាចជួយបានដោយបន្ថែមកម្ពស់ពីលើ។ ម៉ូតសក់ពេញនិយមសម្រាប់អ្នកមុខមូល ឬជ្រុង គឺរះសក់ច្រើនតង់ (multilayered cut) នៅក្រោមចង្ការ ហើយគួរជៀសវាងការរះសក់តែមួយតង់ (single-layer cuts)។

ទម្រង់មុខវែង៖ ដូចនឹងអ្នកមានទម្រង់មុខមូលដែរ គឺពួកគេចង់បានមុខមូលពងក្រពើ។ អ្នកអាចធ្វើឱ្យមុខអ្នកមើលទៅដូចមានរាងមូលពងក្រពើបាន ដោយការធ្វើឱ្យមុខធំដោយ long side-sweeping bangs ឬខ្លីត្រឹមចង្ការ (chin-length bob)។ វិធីម្យ៉ាងទៀតគឺមូរសក់រួញដើម្បីលម្អរមុខ។ ជៀសវាងម៉ូដសក់ណា ដែលធ្វើឱ្យមុខអ្នកកាន់តែវែង៕

ប្រភព​ http://www.khmertalking.com/

No comments

Copyright Et Vecheka 2016 . Powered by Blogger.