គ្មាននរណាម្នាក់ អាចបញ្ឈប់ Ronaldo ក្នុងការឈ្នះ Ballon dÓr បានទេឆ្នាំនេះ
កាសែតនៅបារាំងបានដាក់ចំណងជើងយ៉ាងធំៗ ថានៅរដូវកាលនេះ គឺគ្មាននរណាអាចបញ្ឈប់ដំណើរនៃការឈ្នះពាន Ballon dÓr របស់កីឡាករ Cristiano Ronaldo បាននោះទេ។
ការចុះផ្សាយដូច្នេះ គឺដោយសារតែពេលបច្ចុប្បន្ននេះ Ronaldo កំពុងតែនាំក្រុម Real Madrid ប្រជែងយកពាន២ក្នុងដៃទៅហើយ។ ដោយពានរង្វាន់ UEFA Champions League ពួកគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវប៉ះក្រុម Juventus នៅដើមខែក្រោយនេះ ដើម្បីប្រកួតយកជើងឯក។ ខណៈដែលពាន La Liga វិញ ឱកាសនៃការឈ្នះក៏មានច្រើនដែរ ព្រោះពួកគេនៅសល់១ប្រកួតក្នុងដៃទៀត បើទោះជាបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងក៏ដោយ។

មួយវិញទៀត បើនិយាយពីសមត្ថភាពផ្ទាល់ខ្លួនវិញ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ ធ្វើបានល្អមែនទែននៅ Champions League ដោយអាចជួយក្រុមឈ្នះ Bayern Munich ដោយស៊ុតបាន៣គ្រាប់ម្នាក់ឯង និងស៊ុតបាន៣គ្រាប់ម្នាក់ឯងទៀតក្នុងការប្រកួតជាមួយ Atletico Madrid កាលពីជើងទី១កន្លងទៅ។ ចំពោះពានក្នុងស្រុកវិញ ត្បិតតែមិនមែនជា Top Scorers មែន ប៉ុន្តែគេមើលឃើញថា Ronaldo ចូលរួមចំណែកច្រើន ក្នុងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម និងជា Key Player ម្នាក់ធ្វើឱ្យ Real Madrid មានឱកាសច្រើននៅតំបន់ប្រយុទ្ធ។
ងាកទៅដៃគូប្រជែងវិញ Lionel Messi បានបាត់បង់ឱកាសនៅ Champions League ទៅហើយ ខណៈដែលពាន La Liga វិញ ក៏ដូចជាមានសង្ឃឹមតិចទៀត ព្រោះក្រុម Real Madrid សល់១ប្រកួតក្នុងដៃ។ មួយវិញទៀតអ្វីដែលធ្វើឱ្យរូបគេបាត់បង់ពិន្ទុនោះ គឺរឿងនៅក្រុមជម្រើសជាតិអាហ្សង់ទីន ដែលរូបគេត្រូវ FIFA ពិន័យដល់៤ប្រកួត ព្រោះតែការជេរអាជ្ញាកណ្ដាល។ យ៉ាងណាមិញ ក្រោយពីមានការតវ៉ា ពេលនេះការពិន័យនោះត្រូវរំសាយចោលវិញហើយ។
បើតាមការអង្កេតដូច្នេះហើយ ទើបបានជាកាសែតនៅបារាំង ដាក់ចំណងជើងធំៗថារដូវកាលនេះ គ្មាននរណាអាចបញ្ឈប់ការឈ្នះពាន Ballon dOr របស់ Ronaldo បានទេ៕
No comments