ខឹងពេក ប្រពន្ធបើកឡាន Toyota បំបុកឡាន Mercedes របស់ប្តី ពេលឃើញកំពុងដឹកស្រីលួចលាក់
កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន ប្រពន្ធម្នាក់មានការខឹងច្រឡោតយ៉ាងខ្លាំងដែលតាមទាន់ប្តីខ្លួនឯងកំពុងបើករថយន្តដឹកស្រីលួចលាក់ រហូតដល់គាត់សុខចិត្តបើករថយន្ត Toyota Fortuner ថ្មីសន្លាងរបស់គាត់បំបុករថយន្ត Mercedes Benz របស់ប្តី ដោយបង្កឧបទ្ទវហេតុមួយឡើង ដែលទីបំផុតប៉ះពាររថយន្តដល់ទៅ ៤ គ្រឿង និង បង្ករបួសមនុស្ស ៦ នាក់នៅខេត្តផាធុមថានី។
ឧបទ្ទវេហតុនេះបានបណ្តាលឱ្យកកស្ទះចរាចរណ៍ប្រវែង ៤ គីឡូម៉ែត្រលើដងផ្លូវ ខណៈដែលប៉ូលិសនិងក្រុមសង្គ្រោះជួយសម្រួលចរាចរណ៍ឱ្យធូរស្រាលឡើងវិញ។ ការស៊ើបអង្កេតរបស់ប៉ូលិសបានលាតត្រដាងថា ប្រពន្ធនោះបានតាមដានប្តីតាមរយៈ GPS និងបើកដេញតាមរថយន្ត Mercedes ពណ៌សរបស់ប្តីគាត់ មុនពេលបើកបំបុកដោយចេតនា ក្នុងបំណង បញ្ឈប់គាត់ពីការជិះរថយន្តគេចខ្លួន និងដើម្បីប្រឈមមុខជាមួយប្តីផ្ទាល់តែម្តង។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Nation។ ប្តីប្រពន្ធនេះមិនត្រូវបានគេប្រាប់ឈ្មោះនោះឡើយ៕
រថយន្តប្រពន្ធនិងរថយន្តប្តីព្រមទាំងរថយន្តគេ ២ គ្រឿងទៀតបានពាក់ព័ន្ធនឹងឧបទ្ទវហេតុបង្កឡើងដោយខាងប្រពន្ធ

រថយន្តប្រពន្ធនិងរថយន្តប្តីព្រមទាំងរថយន្តគេ ២ គ្រឿងទៀតបានពាក់ព័ន្ធនឹងឧបទ្ទវហេតុបង្កឡើងដោយខាងប្រពន្ធ
No comments