ការពុលឡាន គឺជាជម្ងឺអ្វី? ធ្វើដូចម្តេច ដើម្បីកុំឲ្យពុលឡាន?
តើហេតុអ្វី បានជាអ្នកពុលឡាន? អ្នកមិនបានបរិភោគវាឯណា ម្តេចក៏ពុលវាទៅកើត? យើងមិនបានបរិភោគក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលយើងចូលទៅដល់ក្នុងឡាន យើងជិះឡាន អ្នកដំណើរ មានអារម្មណ៍មិនស្រួល ឈឺក្បាលវិលមុខ បែកញើសស្រស្រាក់ រកកល់ចង់ក្អួតភ្លៀម ដូចបរិភោគអ្វីខុសអញ្ចឹង។ អ្នកខ្លះគ្រាន់តែចូលទៅដល់ក្នុងឡាន ចេះដំណើរមិនទាន់ទាំងបាន១០០ម៉ែតផង ក៏តាំងពុលច្រងាត់ច្រងិលទៅហើយ។
ការពិតអាការៈនេះស្តែងឡើង ដោយហេតុថា ព័ត៌មានដែលខួក្បាលបានទទួល ព័ត៌មានដែលភ្នែកមើលឃើញ ត្រជាក់ស្តាប់ឮ និងរាងកាយដែលសាច់ដុំប៉ះពាល់មានសភាពមិនច្បាស់លាស់ច្របួកច្របល់ប្រឆាំងគ្នា និយាយជារួមគឺខ្លួនប្រាណយើងបាត់លំនឹង បង្កទៅជាការភ័យព្រួយគិតច្រើន ទោះបីជាការគិតនោះធ្វើឡើយដោយមិនបានប្រឹង មិនបានដឹងខ្លួនក៏ដោយ ក៏អាការៈពលឡាននេះ បានស្តែងចេញឡើងមកដែរ។ ខ្លិនផ្សេងៗ កំដៅ សម្លេងម៉ាស៊ីនឡាន ក៏ជាកត្តាបន្ទាប់បន្សំនាំឲ្យពុលឡានដែរ ដូច្នេះបានជាអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យមួយចំនួន គិតថា ការពុលឡាន មិនមែនជា ជម្ងឺនោះទេ។ ជនគ្រប់រូប អាចមានអាការៈពុលឡានទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី ដែលធ្លាប់ជិះឡានតាំងពីតូច រឺមិនធ្លាប់ជិះឡាននោះទេ ក៏ប៉ុន្តែ អ្នកជិះឡានពុលទូទៅ គឺកុមារ និងស្រ្តីភេទ។
ទោះបីជាយើងដឹងច្បាស់ថា ការពុលឡាននេះបណ្តាលមក ខួរក្បាលមិនអាចវិនិច្ឆ័យ ព័ត៌មានដែលមានលក្ខណប្រឆាំងគ្នាក៏ដោយ ក៏ការតាំងចិត្តតាំងកាយ តាំងអារម្មណ៍មិនអាចឲ្យយើងបញ្ចៀសផុត ពីការពុលឡាននេះបានដែរ។ មធ្យោបាយសាមញ្ញនិង មានប្រសិទ្ធភាពនោះ គឺការប្រើប្រាស់ថ្នាំនៅមុនពេលធ្វើដំណើរពីបីថ្ងៃមុន រឺនៅពេលមុនចេញដំណើរ។ កាលដែលគេនិយាយថា កុំញ៉ាំអាហារច្រើនមុនពេលចេញធ្វើដំណើរ ដែលវាអាចធ្វើឲ្យយើងក្អួត គឺវាជាការផ្ទុយស្រលះ តាមពិតអ្នកគួរតែបរិភោគឲ្យឆ្អែតកុំឲ្យក្រពះទំនេរ។
គេមានវិធីងាយៗ ជាច្រើនដើម្បីជួយកុំឲ្យពុលឡាន ទាំងមុនពេល និងពេលកំពុងធ្វើដំណើរ៖
- ការប្រើថ្នាំ ពេលមុន រឺក៏ពេលចេញដំណើរ
- បើការធ្វើដំណើរផ្លូវឆ្ងាយ គួរឧស្សាហ៍ឈប់សម្រាកឲ្យបានច្រើនដង
- ជៀសវាងកុំមើលទេសភាព រឺមើលវត្ថុអ្វីដែលមានចលនានៅចំហៀងកញ្ចក់ឡាន
- ត្រូវផ្តោតភ្នែកមើលទៅមុខរថយន្ត សម្លឹងមើលជើងមេឃ
- អ្នកឈប់ពុលឡានបើអ្នក ជាអ្នកបើកបររថយន្តខ្លួនឯង
- ត្រូវបើកបង្អូច ដើម្បីឲ្យមានខ្យល់ចេះចូលគ្រប់គ្រាន់
- មិនត្រូវបើកសម្លេងចម្រៀងឮៗពេក តែបើគាត់អាចច្រៀងបានជាការប្រសើរ
- មិនត្រូវបើកលឿនពេក ជាពិសេស គឺពេលដំឡើងល្បឿន និងពេលបន្ថយល្បឿន។
ប្រភព : thewenews.com
No comments