Header Ads

តើជឿទេបើ​ នាយ ចឺម បាន​កាដូ​រថយន្ត​ទំនើប​ស៊េរី​កប់​មួយ​គ្រឿង​​ព្រលប់​នេះពី​ប៉ាធម៌ម្ចាស់​ផលិតកម្ម BKS

ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទើប​ចេញ​ប៉ុន្មាន​នាទី​មុន​នេះ​គឺ​ថា នាយ ចឺម ដែល​មាន​រថយន្ត Hummer ជា​កម្មសិទ្ធិ​ហើយ​នោះ ពេល​នេះ​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម BKS ជូន​កាដូ​ជា​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ឲ្យ​នាយ​ថែម​ទៀត។



នាយ ក្រូច ដែល​ជា​មា​បង្កើត​របស់​តារា​កំប្លែង​រូប​នេះ បាន​បញ្ចេញ​ឲ្យ​ដឹងលើ​ហ្វេសប៊ុក។ នាយ​ក្រូច សរសេរ​សារ​ខ្លី​ថា "ជឿ​ទេ​ថា​ម្ចាស់​ផលិតកម្ម BKS ធ្វើ​កាដូ​ថ្មី​ជូន​នាយ ចឺម បើ​មិន​ជឿ​អោយ​លុយ​មក ហិហិហិ សប្បាយ​ជួស​ក្មួយ សំណាង​មែន​ក្មួយ​ពូ”។
ភ្ជាប់​ជាមួយ​រូប​ថត​រថយន្ត​ទំនើប គេ​ក៏​ឃើញ​នាយ ចឺម កំពុង​អុជ​ធូប​សំពះ​ក្បាល​ឡាន​ផង​ដែរ៕
ជុំវិញ​បញ្ហា​នេះ នាយ ក្រូច បាន​ឆ្លើយ​ប្រាប់ Sabay តាម​ទូរសព្ទ​មុន​នេះ​ថា នេះ​គឺ​ជា​ការពិត ដែល​ខ្លួន​ជា​មា​ក៏​មិន​នឹក​ស្មាន​ដល់​ដែរ។ "ពិត...ពិត​មែន​តើ បើ​មិន​ពិត​ផុស​ធ្វើ​អី...ឥឡូវ​បង​ប្អូន​ទាំង​អស់​គ្នា​កំពុង​ជប់​លៀង​សើច​សប្បាយ​ដល់​ហើយ​នៀក"។
រថយន្ត​កាដូ ដែល​នាយ ចឺម ទទួល​បាន​ក្ដៅ​ៗ​នេះ គឺ​ម៉ាក Toyota Tundra ស៊េរី ០០៧។ លោក ឈុន សុវណ្ណភក្ដី ដែល​ជា​កូន​ម្ចាស់​ផលិតកម្ម BKS បាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ គឺ​ប៉ា​របស់​លោកជា​អ្នក​ផ្ដល់​ជា​កាដូ​ឲ្យ​នាយ​ ចឺម ទុក​ជា​ការ​លើក​ទឹក​ចិត្ត​ដែល​លោក និង​តារា​កំប្លែង​រូប​នេះ ស្រឡាញ់​រាប់​អាន​គ្នា​ស្មោះ។ ដូច្នេះ ផ្សំ​នឹង​រថយន្ត​របស់​នាយ ចឺម ឧស្សាហ៍​ខូច អត់​មាន​អី​ជិះ​ទៅ​ធ្វើ​ការ​ផង ក៏​សម្រេច​ជូន​កូន​ធម៌(នាយ ចឺម) ជា​កាដូ​តែ​ម្ដង​ទៅ៕
ប្រភព : Sabay.com.kh

No comments

Copyright Et Vecheka 2016 . Powered by Blogger.